ភ្នំពេញ÷ រថយន្តនីសាន់ បេីកបរដោយជនជាតិចិន ក្នុងល្បឿន បានរេចង្កូត ហោះផ្លោង ចូលអគារឌឺព្រីត កល់នឹងកាំជណ្តេីរ ។

ហេតុការណ៏នេះដែរ កេីតឡេីងនៅវេលាម៉ោង ១២:៥០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកេីតហេតុ គេបានឃេីញ រថយន្ត សេរីទំនេីបម៉ាក នីសាន់ មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AX- 3180 បេីកបរដោយជនជាតិចិនមួយក្រុម ទិសដៅពី កេីតទៅលិច ក្នុងល្បឿនលឿនក៏បានរេចង្កូតហោះចូល អគារឌឺព្រីត កល់ម៉ាសុីនរថយន្ត នឹងកាំជណ្តេីរទៅមុនលែករួច ជុំវិញហេតុការណ៍នេះមិនមានអ្នករងរបួសទេ គឺខូចខាតតែរថយន្តប៉ុណ្ណោះ។
ក្រោយពេលកេីតហេតុ រថយន្តខាងលេីក៏បាន បេីកថយក្រោយចុះក្រោម រួចក៏បានចរចារជាមួយដំណាង ខាងឌឺព្រីត ហើយបានសងសំណងជាទឹកប្រាក់ ចំនួន 100$ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ ៕
អត្ថបទ÷ទូច វិច្ឆិកា
