លោក សេង ប៊ុនវេង ហៅអាចារ្យA ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមព្រះរាជក្រឹត្យ ការត្រាស់បង្គាប់នេះ គឺបន្ទាប់ពីព្រះមហាក្សត្របានទ្រង់យល់សេចក្ដីបង្ក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។
ក្នុងតួនទីជាទីប្រឹក្សាសម្ដេចតេជោនាយករដ្ឋមន្រ្តី អាចារ្យA មានឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យដដែល។

