ភ្នំពេញ ÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉ូឡាបុកជាមួយនឹងម៉ូតូសណ្ដោងរុឺម៉កត្រង់ចំណុចចផ្លូវបំបែកជាបួនបណ្ដាអោយរងការខូចខាតយ៉ាងដំណំ សំណាងមិនបង្ករឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១នឹង៣០ថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូសណ្ដោងរុឺម៉កដឹកម្សៅបៀក បើកបរដោយយុវជនម្នាក់ រួមដំណើរជាមួយនឹងយុវជនម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានចូលបុកជាមួយនឹងរថយន្តកូរ៉ូឡាពណ៌ខ្ មៅពាក់ស្លាកលេខភ្នំពេញ2L-6377 បើកដោយបុរសម្នាក់កំពុងបើកបរឆ្លងផ្លូវ បណ្ដាលអោយបុកគៀបជាប់គ្នារងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

ក្រោយកើតហេតុបានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការបាញ់ថ្នាំយកមធ្យោបាយទាំង២គ្រឿង ដាក់អែបខាងនិងទុកពេលឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដើម្បីបញប់រឿងនៅនឹងកន្លែងកើតហេតុ៕
អត្ថបទ÷ សេង សាវី
