ភ្នំពេញ÷ បុរសម្នាក់បេីករថយន្ត ក្នុងស្ថានភាពស្រវឹង ក្នុងល្បឿនរេចង្កូត ទៅបុក នឹង កង់បីខ្មែរ រួចមិនទាន់អស់ល្បឿនក៏បន្តបុក រថយន្ត ALPHARD មួយគ្រឿងទៀត បណ្តាលអោយរងការខូចយ៉ាងដំណំ។

ហេតុការណ៏នេះដែរកេីតឡេីងនៅវេលាម៉ោង ០៥:០០ទាបភ្លឺ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានដែលបានឃេីញហេតុការណ៍បានបញ្ចាក់ឲ្យដឹងថា មុនពេលកេីតហេតុ គេបានរថយន្ត សេរីទំនេីបធុញតូច មួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BS-6287 បេីកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ទិសដៅពីត្បូង ទៅជេីង លុះដល់ចំណុចកេីតហេតុ បានរេចង្កូតទៅបុកចំពីចំហៀងកង់បីខ្មែរមួយគ្រឿង រួចមិនទាន់អស់ល្បឿនក៏បានទៅបុករថយន្ត ALPHARD មួយគ្រឿងទៀត
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI -3538 ចំ ទ្វា ចំហៀងខាងស្តាំ បណ្តាលអោយរងការខូច ខាតយ៉ាងដំណំ។ ចំណែកឯង អនករួមដណើរ៤នាក់ក្នុងកង់បីខ្មែរ រងរបួសស្រាល។

ក្រោយពេលកេីតហេតុ ខាងរថយន្តបានសងសំណងទៅកាន់ ខាងម្ចាស់ កង់បីខ្មែរ ចំនួន 100$ នឹង ខាងអ្នករបួសស្រាល ៣នាក់ ចំនួន 100$ ដែលដេីម្បីបញ្ចប់រឿង ចំណែកភាគី ខាងរថយន្ត ALPHARD មិនព្រមទទួលសំណងនោះទេ ទេីបជំនាញ ចរាចរណ៏ ផ្លូវគោក ខណ្ឌចំការមន បានវាល់វែង យករថយន្តទាំង២ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយផងដែរ។

អត្ថបទ÷ទូច វិច្ឆិកា
