ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ញើសារបន្ទាន់ទៅកាន់មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ ស្អំតីពីករណីបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលកេីតជំងឺអ៊ុតស្វាបានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃចូលមកកាន់ខេត្តព្រះសីហនុ។ នេះបើតាមសារជាសំឡេងដែលរដ្ឋបាលខេត្តព្រីហនុបង្ហោះផ្សាយនៅមុននេះបន្តិច។ ឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យមន្រ្តីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់លើករណីនេះ ហើយប្រសិនបើបានឃើញបុរសនេះនៅកន្លែងណា សូមប្រញាប់រាយការណ៍មន្រ្តីសុខាភិបាល ដើម្បីចាត់វិធានការ៕

Share.