បើ​តាម​សេចក្តី​ជូនដំណឹង​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ថ្មីៗនេះ​បញ្ជាក់​ថា សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ​បញ្ជូន​​មន្ត្រី​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​​ចំនួន​២រូប​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អន្តរជាតិ​នៅ​ប្រទេស​ថៃ។ ​​

មន្រ្តី​ទាំង​២រូប​នោះ​មាន​លោក ង៉ូវ សុងងី និង​លោក ជា តុលា ត្រូវ​​ចូលរួម​​វគ្គ​បណ្តុះបណ្តាល​​ «អាជ្ញាកណ្ដាល​បាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ (Asian Beach Volleyball International Referee Candidate Course» ចាប់​ពី​ថ្ងៃ​ទី​២៥​ដល់​៣១ ខែ​កក្កដា ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ។

Share.