នៅពេលថ្មីៗនេះ គេស្រាប់តែឃើញលោក អ៊ឹម ជីវ៉ា ចេញមុខរិះគន់ចំៗ ដាក់តារាចម្រៀង សុគន្ធ ដេវិត និងតារាសម្តែង វណ្ណា ឌី ដោយលោកបានវែកញែកថា រឿងអប់រំដែលពួកគេបានផលិតនេះវាជះឥទ្ធិពលមិនល្អសម្រាប់សង្គមខ្មែរ ហើយរវាងរឿងអប់រំនិងរឿងសិចវាខុសគ្នា។

តាមការសង្កេតនៅលើបណ្ដាញសង្គមហ្វេសប៊ុកគេបានឃើញថា រឿងកំប្លែងខ្លីបែបអប់រំដែលលោក វណ្ណា ឌី បានសម្ដែងមហាជនទស្សនានៅលើបណ្ដាញសង្គមមានចំណងជើងថា « ប្រេងឆាប្រហាកាងារ»។ នៅក្នុងរឿងនោះក៏បានបង្ហាញឈុតឆាកបែបស្រើបស្រាល ដោះអាវបង្ហាញសាច់ និងមានឈុតអូសដៃតួក្មេងប្រុសចូលគុម្ពព្រៃពិតមែន។
លោក អ៊ឹម ជីវ៉ា បានបង្ហោះសារប្រតិកម្មទាំងស្រុងថា ៖
រឿងដែលពួកគាត់ថតនេះគឺអាចមានបញ្ហាតាមច្បាប់ ! រឿងអប់រំបែបនេះវាជះឥទ្ធិពលមិនល្អសំរាប់សង្គមខ្មែរ រឿងអប់រំនិងរឿងសិចវាខុសគ្នា ! នៅពេលដែលសម្តែងរឿងបែបអូសប្រុសចូលព្រៃ អូសក្មេងមិនគ្រប់អាយុចូលព្រៃ វាបង្ហាញពីភាពខ្សោយនៃការផលិត វាបង្ហាញពីភាពខ្សោយមួយចំនួនទៀត ខ្វះអីរឿងអប់រំ ដែលជៀសក្រៅពីថតដូចរឿង សិ ច ! ។ ភាពល្បីដែលខ្វះការគិត ភាពល្បីដែលជៈឥទ្ធពលមិនល្អ គួត្រូវបានកាត់បន្ថយ និងបញ្ឈប់ ! រឿងនេះអ្នកដឹកនាំ ឈ្មោះ សុគន្ធ ដេវិត និងអ្នកសម្តែង គឺ លោក វណ្ណា ឌី ដែលសម្តែងតែរឿងដដែល បើមិនអូសក្មេងចូលព្រៃអូសក្មេងចូលបន្ទប់ លក្ខណៈថតបែប អា-ស-អា-ភាស រឿងនេះថតដើម្បីចង់បាន Like ឬស៊ែ និង views ដោយភ្លេចគិតថាវាជារឿងបែបអសិលធម៌សង្គម ។ ពាក្យសំដីដែលគាត់យកមកនិយាយក្នុងវិដេអូនេះទោះបីជាសម្តែងក៏ដោយតែវាជាការបង្ហាញពីការធ្លាក់ចុះនៃសិលធម៌សង្គម បើសម្តែងបែបនេះតទៀតទោះក្រុមសម្តែងណាក៏ដោយ វាកាន់តែជៈឥទ្ធពលអាក្រក់ដល់សង្គមកាន់តែធ្ងន់ធ្ងរឡើង ។ មានក្រុមសម្តែងជាច្រើនគួហៅមកអប់រំកុំអោយពួកគាត់កាន់តែបានចិត្តថតរឿងបែប រឿង អា-ស-អា-ភាស តទៅទៀត ។ បន្ទាប់ពីយកពួកគាត់មកអប់រំហើយ ពួកគាត់ត្រូវចេះកែកំហុសដែលខ្លួនមានព្រោះកំហុសអ្នកណាក៏មាន សង្ឃឹមថាក្រុមពួកគាត់និងយកការផលិតផលិតរឿងណាដែលមានប្រយោជន៍សំរាប់សង្គមជាតិ ។ ហើយសង្ឃឹមថាក្រុមផលិតទាំងអស់នៅក្នុងFacebook បញ្ឈប់ថតរឿងបែបអា ស អាភាស នេះជាបន្ទាន់ ។ នេះគ្រាន់តែជាពាក្យសំដីជាការដាស់ស្មាតីទេ យល់ល្អកែបានកែទៅ សង្ឃឹមថាអ្នកទាំងអស់គ្នានិងយល់អ្វីដែលខ្ញុំនិយាយ ហើយកុំចាំដល់មានបញ្ហាថាច្បាប់គេមិនយោគយល់ ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា







