ភ្នំពេញ ៖ បុរស ម្នាក់បេីកបរ រថយន្តមួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុក ឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់ចំនួន១ ដេីមនិង បង្កឲ្យរថយន្តរងការខូចខាត ។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង១២ និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ ព្រែក លៀប ខណ្ឌ ជ្រោយ ចង្វារ ។

ប្រភពពត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា៖ នៅមុនពេលកេីតហេតុគេបានឃេីញ រថយន្តម៉ាក Mazda BT-50 មួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2BJ-0101 បេីកដោយបុរសម្នាក់ ធ្វើដំណេីរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីកេីតទៅលិច។

លុះពេលធ្វេីដំណេីរមកដល់ត្រង់ចំណុចកេីតហេតុខាងលេី ដោយបេីកបរក្នុងស្ថានភាពល្បឿលឿន សង្ស័យ ស្រវឹង ថែម ទាំង ខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតទៅបុកឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ ពេញទំហឹងបាក់ដួលទ្រេតទៅផ្លូវអស់ចំនួន១ ដេីមនិងបណ្តាលឲ្យរថយន្តទទួលរងការខូចខាតចំផ្នែកខាងមុខ ចំហៀងខាងឆ្វេងបាក់ក្រឡេកង់រថយន្តខ្ទេចស្ទេីរទាំងស្រុង។

បន្ទាប់ពីកេីតហេតុក៏មានវត្តមានរបស់កម្លាំងសម្ថកិច្ចមូលដ្ធានបានចុះទៅ កន្លែងកេីតហេតុ រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះធ្វេីការត្រួតពិនិត្យបន្ថែមទៀតផងដែរ។

យ៉ាងណាក៏ដោយនៅក្នុងហេតុការណ៍មួយនេះមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញបានធ្វេីការវាស់វែង រួចបានយករថយន្តនិង អ្នកបេីកបរទៅកាន់ករិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៅតាមនីតិវិធី៕

អត្ថបទ៖លី សុភ័ស្ត

Share.