ភ្នំពេញ ៖ រថយន្តឃ្លុបដឹកទំនិញរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ មួយគ្រឿង បើកសុខៗ បែកកង់រេចង្កូតឡើងសួនទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

រថយន្តជួបហេតុការណ៍ ប្រភេទកូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ ដឹកទំនិញ ពណ៌លឿងទុំ ពាក់ស្លាកលេខ ភ្នំពេញ 2BI-4730 របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ។

តាមសម្តីអ្នកបើកបររថយន្តបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដីពីជើងទៅត្បូង លុះដល់ចំណុចខាងលើបានបែកកង់មុខខាងឆ្វេង បណ្តាលឲ្យទាញចង្កូតឡើងសួនទ្រូងផ្លូវតែម្តង ។

បន្ទាប់ពីរថយន្តជួបហេតុការណ៍បែបនេះ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ភ្លាមៗ ប្រគល់ឲ្យជំនាញពិនិត្យការខូច ខាតសួន រួចយករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយជាក្រោយទៀត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.