កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២២២ ក្រុមជម្រើសជាតិជប៉ុន បានក្លាយជាម្ចាស់ជើងឯក EAFF E-1 Football Championship 2022 បន្ទាប់ពីយកឈ្នះ កូរ៉េខាងត្បូង ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Toyota Stadium។

ពានរង្វាន់ EAFF E-1 Football Championship ត្រូវបានបង្កើតដំបូងនៅឆ្នាំ២០០៣ ហើយវាជាពានរង្វាន់ប្រចាំទ្វីបអាស៊ីខាងកើត ដោយឆ្នាំនេះមានត្រឹម៤ប្រទេសចូលរួមប៉ុណ្ណោះដូចជា៖ ជប៉ុន, កូរ៉េខាងត្បូង, ចិន និង ហុងកុង។

រូបមន្តនៃការប្រកួតគឺក្រុមទាំង៤ត្រូវលេងវិលជុំសន្សំពិន្ទុរហូតរកឃើញក្រុមដែលមានពិន្ទុច្រើនជាងគេគឺជាជើងឯក៖
១. ជប៉ុន ឆ្លងកាត់៣ប្រកួត ឈ្នះ២ ស្មើ១ មិនដែលចាញ់មាន៧ពិន្ទុ
២. កូរ៉េខាងត្បូង ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ
៣. ចិន ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ
៤.ហុងកុង ចាញ់៣ប្រកួតជាប់គ្នា មិនមានពិន្ទុ៕

ម្ចាស់ជើងឯក EAFF E-1 Football Championship ច្រើនជាងគេ៖
– កូរ៉េខាងត្បូង ៥សម័យកាល
– ជប៉ុន ២សម័យកាល
– ចិន ២សម័យកាល៕

Share.