នៅពេលថ្មីៗនេះ កំពូលតារាចម្រៀង Beyonce ដែលជាម្ចាស់បទល្បីៗជាច្រើនបទ បានសម្រេចបញ្ចេញអាល់ប៊ុមថ្មីរបស់ខ្លួនដែលមានចំណងជើងថា «Renaissance» បន្ទាប់ពីតារាស្រីរូបនេះខកខានការបញ្ចេញបទចម្រៀងទោលរបស់ខ្លួនអស់ ៦ឆ្នាំ មកហើយ។

យ៉ាងណាមិញ បទចម្រៀងនៅអាល់ប៊ុមថ្មីនេះ ទាំងអស់មានចំនួន ១៦បទ ដែលនៅក្នុងការមានការបកស្រាយជាតារាចម្រៀងកិត្តិយសពីរដួងផ្សេងទៀតដូចជាតារាចម្រៀងស្រី Grace Jones និងតារាចម្រៀងស្រី Tems។ មុនការចេញផ្សាយអាល់ប៊ុមថ្មីនេះ កំពូលតារាចម្រៀងស្រីសំឡេងខ្ពស់រូបនេះ បានចេញផ្សាយបទចម្រៀងទោលដកស្រង់ចេញពីអាល់ប៊ុមមានចំណងជើងថា «Break my Soul» ។

ដោយឡែក កំពូលតារាចម្រៀង Beyonce បានសម្រេចបញ្ចេញវីដេអូបទ «Break my Soul» មុនគេដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកស្ដាប់។ អាល់ប៊ុមថ្មីរបស់តារាចម្រៀង Beyonce បានបង្ហាញពីអត្ថន័យស្ដារឡើងវិញនូវថាមពល និងឥទ្ធិពលរបស់មនុស្សស្រី ដែលមិនរងគ្រោះចំពោះទង្វើផិតក្បត់។ អាល់ប៊ុមនេះដែរ ទទួលបានការគាំទ្រខ្លាំង រហូតមានអ្នកដាក់ពិន្ទុរឱ្យ 93/100 នៅលើផ្លែតហ្វ័ម(flatform) Amazon Music នៅលើយូធូបមានទស្សនាដល់ខ្ទង់លាន Views ផងដែរ។






