
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០២២ បានចាប់ផ្តើមកាលពីថ្ងៃពុធ ទី២៧ ខែកក្កដា ដែលមានក្រុមចំនួន៨មកពីក្របខណ្ឌទី២ និងក្រុមចំនួន៨ពីក្របខណ្ឌកំពូលកម្ពុជា។
មុនការប្រកួតចូលមកដល់ យើងមកស្គាល់កីឡាករ២រូបដែលមានអាយុច្រើនជាងគេ និងតិចជាងគេក្នុងការប្រកួតដំណាក់កាលថ្នាក់ជាតិនេះ។
១. កីឡាករចាស់ជាងគេលោក កាំង សេន ដែលជាប្រធានក្លិប និងជាខ្សែប្រយុទ្ធរបស់អាយអេសអាយដង្កោសែនជ័យ គឺជាកីឡាករមានអាយុច្រើនជាងគេក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ។
អ្នកជំនួញដែលស្រលាញ់ និងតែងតែចូលរួមលើកស្ទួញវិស័យកីឡារូបនេះមានកំណើតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៨៤។ បុរសវ័យ៣៨ឆ្នាំរូបនេះបង្ហាញខ្លួនបានមួយលើកក្នុងចំណោម២ប្រកួតក្នុងវគ្គជម្រុះថ្នាក់ជាតិ និងរកបាន១គ្រាប់ពេលឈ្នះឧត្តរមានជ័យ ៦ទល់នឹង០។
២. កីឡាករក្មេងជាងគេ គង់ ឫទ្ធី ខ្សែការពារក្លិបព្រៃវែងអេហ្វស៊ី ជាកីឡាករមានអាយុតិចជាងគេ។ អតីតយុវជនវិសាខារូបនេះមានកំណើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៥៕


