ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្លាំងពេកនិងគេសង្ស័យថាស្រវឹងផងនោះបានជ្រុលចង្កូតចាប់ហ្រ្វាំងមិនទាន់បុកពីក្រោយរថយន្តដឹកខ្សាច់ចតនៅតាមដងផ្លូវបណ្តាលអោយស្លាប់អ្នកបេីកបរភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកអ្នកជិះពីក្រោយរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍នេះកេីតឡេីងនៅតាមបណ្តោយផ្លូវជាតិលេខ៦A វេលាម៉ោង ១២: ១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ រឿន សុភី ភេទប្រុស អាយុជាង ៣០ ឆ្នាំ ស្រុក កំណេីត ស្រុក បាណន់ខេត្តបាត់ដំបង
ចំណែកអ្នកជិះពីក្រោយរងរបួសធ្ងន់ភ្លាមៗមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃេីញជនរងគ្រោះ២អ្នកជិះម៉ូតូមួយគ្រឿង ម៉ាក M Slah ស្លាក លេខ 1 MW 0165 ពណ៌ខ្មៅលាយបៃតង បានធ្វេីដំណេីតាមបណ្តោយផ្លូវជាតិលេខ6 A ទិសដៅ ពីជេីងមកត្បូង ។លុះមកដល់ចំណុចកេីតហេតុដោយសាល្បឿនលឿនខ្លាំងពេកសង្ស័យស្រវឹងផង ហ្រ្វាំងមិនទាន់ បណ្តាលអោយជ្រុលទៅបុករថយន្តដឹកខ្សាច់ធុនធំមួយគ្រឿងក្បាលពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 3A 8438 ចតចោលនៅតាមដងផ្លូវបណ្តាលអោយស្លាប់អ្នកបេីកបរភ្លាមៗចំណែកអ្នករួមដំណេីរពីក្រោយរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកេីតហេតុសម្ថកិច្ចមូលដ្ធានបានចុះមកដល់កន្លែងកេីតហេតុនិងទាក់ទងទៅផ្នែកជំនាញចរាចរណ៍ចុះវាស់វែងនិងធ្វេីកំណត់ហេតុរួលរាល់បានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធីបន្ត៕

អត្ថបទ និង រូបភាព៖ទូច វិច្ឆិកា

Share.