នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idal រដូវកាលទី ៤នេះ មានលក្ខខណ្ឌពិសេសមួយខុសពីឆ្នាំរាល់ដង ដែលគណៈកម្មការមានសិទ្ធសម្រេចក្នុងការជួយសង្គ្រោះបេក្ខជន ឬ Save បេក្ខជននៅក្នុងវគ្គ Live Show ដែលទទួលបានសំឡេងឆ្នោតតិចជាងគេ។ បើទោះបីជាកន្លងទៅបាន ៣សប្ដាហ៍ហើយប៉ុន្តែយប់មិញនោះពិសេសខ្លាំងជាងគេ ដោយបេក្ខជន ណាន វីសារ អាចឈ្នះចិត្តគណៈកម្មការ រហូតធ្វើឱ្យទទួលបានការ Save ដើម្បីបន្តដំណើរទៅសប្ដាហ៍ទី ៥ជាបន្តទៀត។

នៅវគ្គបញ្ចប់នៃបញ្ចេញសមត្ថភាពលើវិញ្ញាសារចម្រៀង Rock ជាលិទ្ធផលមានបេក្ខភាព ២នាក់ទទួលបានសារបោះឆ្នោតមានសំឡេងតិចជាគេ នោះគឺបេក្ខជន ណាន វីសា និង បេក្ខជន ស្រស់ រ៉ូឡុង ដែលអ្នកទាំង២ពិតជាធ្វើឱ្យគណៈកម្មការពិបាកចិត្តក្នុងការសម្រេចឱ្យម្នាក់បានបន្តដំណើរ។ ប៉ុន្តែចុងក្រោយ បន្ទាប់ពីពិគ្រោះគ្នារួចរាល់មក គណៈកម្មការបានសម្រេចថា ផ្ដល់អាទិភាពនៃការ Save ក្នុងរដូវកាលទី ៤នេះ ទៅឱ្យបេក្ខជន ណាន វីសារ ហើយបេក្ខជន ស្រស់ រ៉ូឡុង ត្រូវរបូតពីកម្មវិធី។ នោះក៏ព្រោះថា ក្នុងមួយរដូវកាល គណៈកម្មការមានសិទ្ធសម្រេចលក្ខខណ្ឌពិសេសនេះ បានតែម្ដង សម្រាប់បេក្ខជនតែម្ដងប៉ុណ្ណោះ។ ដោយឡែក បើទោះបីជាបេក្ខជន ណាន វីសារ អាចបន្តដំណើរទៅសប្ដាហ៍ទី ៥ ក៏ពិតមែន ប៉ុន្តែគេនៅចាំមើលថា តើ វីសារ នឹងធ្វើឱ្យកាន់តែបានល្អជាមុន ឬយ៉ាងណា?

យ៉ាងណាមិញ នៅពេលឡើងឆាកប្រកួតដើម្បីបង្ហាញសមត្ថភាពនៅសប្ដាហ៍នេះ បេក្ខជន ណាន វីសា ក៏បានទម្លាយរឿងរ៉ាវមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។ នៅពីក្រោយស្នាមញញឹម និងភាពរឹងមាំរបស់លោក អាចឈានមកដល់ចំណុចនេះ វីសារ គឺជាមនុស្សម្នាក់ដែលតស៊ូខ្លាំងក្នុងឆាកជីវិត។ លោកតាមការទម្លាយឱ្យមហាជនអ្នកគាំទ្រដឹងថា ឆ្នាំនេះលោកមានអាយុ២១ឆ្នាំ ជាអ្នកស្រុក បាត់ដំបង។ កាលពីអាយុ៣ឆ្នាំ ឪពុក-ម្តាយ របស់លោករស់នៅបែកគ្នា ជាហេតុធ្វើឱ្យលោកក្លាយជាក្មេងម្នាក់ខ្វះភាពកក់ក្តៅ ជាក្មេងកំព្រាតាំងពីក្មេង។ នៅក្នុងឆ្នាំ ២០១០ បេក្ខជន ណាន វីសារ បានទម្លាយថា ម្តាយរបស់លោក ត្រូវជាប់ពន្ធនាគាររយៈ ពេល៥ឆ្នាំ ជាហេតុលោកត្រូវទៅរស់នៅជាមួយលោកយាយ។ ដោយសារតែលោកយាយមានជីវភាពខ្វះខាតខ្លាំង នៅក្នុងឆ្នាំ២០១៥ លោកបានសម្រេចចិត្តបោះបង់ចោលការសិក្សា ដោយងាកមរកការងារធ្វើជាកម្មករសំណង់នៅប្រទេសថៃ ។

បើទោះយ៉ាងណាក្ដី នៅសប្ដាហ៍បន្ទាប់នេះ ក្តីសង្ឃឹម​​របស់បេក្ខជន ណាន វីសារ គឺស្ថិតនៅក្នុងណ្ដាប់ដៃរបស់មហាជនអ្នកគាំទ្រទាំងអស់គ្នាម្ដងទៀត ហើយគេរំពឹងថា ចំពោះវិញ្ញាសារថ្មី និងការខំប្រឹងប្រែងដ៏អស់ពី​សមត្ថភាព​លោក នឹងក្លាយជាការតបស្នងដ៏ល្អស័ក្ដិសមឱ្យគណៈកម្មការវិញ​ ហើយនឹងអាចយកឈ្នះចិត្តមហាជនបានជាថ្មីម្ដងទៀត។ ក្រៅពីនោះ គ្រប់គ្នាក៏ជូនពរឱ្យលោកជោគជ័យឆ្លងផុតដល់វគ្គ Final៕

Share.