តាមការទម្លាយដំណឹងពីអ្នករៀបចំកម្មវិធីសម្ដែងលំដាប់អន្តរជាតិ ASEAN​ Music​ Showcase​ Festival​ បានឱ្យដឹងថា Rapper ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាគឺលោក វណ្ណដា នឹងមានវត្តមានសម្ដែងតំណាងឱ្យប្រទេសកម្ពុជាយើង ចូលរួមជាមួយប៉ុន្មានប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ានដូចជា ថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ និងសិង្ហបុរី។

កម្មវិធី ASEAN​ Music​ Showcase​ Festival​ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១០ -១១ ខែកញ្ញា ខាងមុខនេះ ក្នុងគោលបំណងរឹតចំណងរវាងសិល្បៈតន្ត្រីរបស់ប្រទេសក្នុងតំបន់អាស៊ាន ឱ្យកាន់តែបោះជំហ៊ានទៅលើពិភពលោកកាន់តែអស្ចារ្យជាងមុន។ ក្រៅពីសិល្បករក្នុងតំបន់ប្រទេសអាស៊ានបានចូលរួមសម្ដែងហើយនោះ នៅក្នុងនោះក៏មានការចូលជាកិត្តិយសពីក្រុមសិល្បៈប្រទេស ឥណ្ឌា និង តៃវ៉ាន់ ផងដែរ។

បើតាមការទម្លាយអារម្មណ៍ពិតរបស់លោក វណ្ណដា បានបង្ហើបប្រាប់មហាជនថា លោកពិតជាមានកិត្តិយស និងរំភើបខ្លាំងណាស់ ដែលបានក្លាយជាសិល្បករតំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងវេទិកាអន្តរជាតិ។ ហើយជាការពិតណាស់ ការចេញទៅសម្តែងក្នុងកម្មវិធី ASEAN Music Showcase Festival 2 ឆ្នាំជាប់គ្នានេះ ដែលឆ្នាំនេះ លោកនឹងទៅសម្តែងផ្ទាល់នៅប្រទេសសិង្ហបុរីតែម្ដង៕

Share.