ភ្នំពេញ ៖ បុរស២ នាក់ជិះម៉ូតូម៉ាក HONDA Dream បើកលឿនជ្រុលបុកខឿនចិញ្ចេីមផ្លូវ បណ្ដាល ឲ្យ បុរស ម្នាក់ស្លាប់ ម្នាក់ ទៀត រងរបួសធ្ងន់។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង១១ និង៥០ នាទីយប់ ថ្ងៃទី ០៧ ខែសីហា  ឆ្នាំ ២០២២ តាមបណ្តោយផ្លូវ ត្រង់ចំណុចខាងមុវត្តព្រែកប្រា សង្កាត់ ព្រែកប្រា  ខណ្ឌច្បារអំពៅ ។

យោងទៅតាមប្រភពនៅកន្លែងកេីតហេតុបានបញ្ជាក់ថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរស២ នាក់ជិះម៉ូតូម៉ាក Honda Dream ស៊េរី ឆ្នាំ ២០២២ ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ 1JN-3877  ធ្វើ ដំណេីរ តាមបណ្តោយផ្លូវ ក្នុង ទិសដៅពីត្បូងទៅជេីង  ។

លុះពេលធ្វេីដំណេីរមកដល់ចំណុចកេីតហេតុ ដោយសារបេីកក្នុងស្ថានភាពបោះពួយយ៉ាងលឿន មិនបានប្រុងប្រយ័ត្ន រេចង្កូតទៅបុកខឿនចិញ្ចេីមផ្លូវពេញទំហឹង បណ្តាលឲ្យមនុស្សខ្ទាតចេញពីម៉ូតូម្នាក់បោកក្បាលបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភា្លមៗបន្ទាប់ពីកេីតហេតុ។

ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ អុន សារាជ អាយុ២២ ឆ្នាំ ស្នាក់នៅម្តុំក្រោយវត្តព្រែកប្រា ជាមួយប្រពន្ធមានទម្ងន់ចំនួន៥  ខែ ។

តាមសម្តីមិត្តភក្តិរបស់ជនរងគ្រោះទាំង២  បានបញ្ជាក់ថា នៅមុនពេលកេីតហេតុពួកគេនាំគ្នាជួបជុំគ្នាញុំអីបន្តិចបន្តួច ខណៈពេលនោះជនរងគ្រោះ( ស្លាប់ )បានខ្ចីម៉ូតូ របស់មិត្តម្នាក់ទៀត ប្រាប់ថាជិះទៅផ្ទះ  ដោយហេតុឆ្ងល់ថាម្តេចក៏ជិះទៅយូរហេីយខលទូរស័ព្វមិនលេីក ក៏នាំគ្នាជិះមករក  ក៏ស្រាប់តែឃេីញដេកក្នុងធ្លុកឈាមក៏ទាក់ទង ហៅ ឡានពេទ្យ តែជា អកុសល ជនរងគ្រោះ បានស្លាប់ បាត់ ទៅហេីយ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកេីតហេតុរួចរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែង រួចធ្វេីរបាយការណ៍កំណត់ហេតុ និងបានយកម៉ូតូទៅរក្សាទុកដេីម្បីរង់ចាំគ្រួសារមកទទួលយកម៉ូតូនិងសពទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទ៖លី សុភ័ស្ត

Share.