
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ រំលោភសេពសន្ធវៈលើក្មេងស្រីជាអនិតិជន នៅចំណុចដីវាលវត្តអង្គកំពង់ថ្មកែវ ភូមិអង្គ សង្កាត់ប្រទះឡាង ទណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
បើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជនសង្ស័យឈ្មោះ ម៉ម ស្រស់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កម្មករក្រុមហ៊ុនវឌ្ឍនៈផ្នែកបេតុង បានឱ្យក្មេងស្រីរងគ្រោះនូវទឹកប្រាក់២ពាន់រៀល និងក្រវិលកំប៉ុងមានរង្វាន់ ក្រោយរំលោភបានសម្រេច។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ខណៈក្មេងស្រីរងគ្រោះ កំពុងអង្គុយលេងនៅផ្ទះម្នាក់ឯងនៅភូមិអង្គ សង្កាត់ប្រទះឡាង ជនសង្ស័យក៏បានជិះម៉ូតូ មកបបួលក្មេងស្រីរងគ្រោះទៅវាលស្រែ ដើម្បីប្ដូរស្បៃមង ហើយក្មេងស្រីរងគ្រោះបានយល់ព្រម។
សមត្ថកិច្ចបន្តថាពេលទៅដល់ចំណុចដីវាលស្ងប់ស្ងាត់មួយកន្លែង ជនសង្ស័យក៏បានចាប់ក្មេងស្រីរងគ្រោះផ្ដួលធ្វើសកម្មភាពរំលោភបានសម្រេច ដោយបានឲ្យប្រាក់ទៅក្មេងស្រីរងគ្រោះពីរពាន់រៀល និងក្រវិលកំប៉ុងមានរង្វាន់មួយ បន្ទាប់មកជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះទៅផ្ទះវិញ។
ជនសង្ស័យសារភាពថា ខ្លួនធ្លាប់រំលោភក្មេងស្រីរងគ្រោះ៤ដងរួចហើយ ដោយលើកទី១ ថ្ងៃទី២៧ ខែកក្កដា ចំណុចដីទួលក្រោយផ្ទះ, លើកទី២ថ្ងៃទី២៩ ខែកក្កដាចំណុចវាលស្រែ និងពីរលើទៀតនៅថ្ងៃទី៣ដល់ទី៤នៅចំណុចក្បែរវត្តអង្គកំពង់ថ្មកែវ៕
