កីឡាករ Chhunly Pagenburg កូនកាត់ខ្មែរ-អាល្លឺម៉ង់ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុក​ជា​ជន​ជាតិ​អាល្លឺម៉ង់ បានលេងអោយ FSV Frankfurt ក្របខណ្ឌទី២របស់អាល្លឺម៉ង់ ដែលជាក្លិបចុងក្រោយមុនសម្រេចចិត្តចូលនិវត្តន៏ពីអាជីពជាកីឡាករបាល់ទាត់នៅខែកុម្ភៈ ឆ្នាំ២០១៥ ដោយសាររបួសរាំរៃក្នុងវ័យត្រឹម២៨ឆ្នាំប៉ុណ្ណោះ។

ខ្សែប្រយុទ្ធដែលធ្លាប់លេងអោយក្លិបមួយចំនួនដូចជា៖ នៅអាល្លឺម៉ង់ Nurnberg, Rot-Weib Efurt, Eintracht Trier, FSV Frankfurt និងធ្លាប់លេងអោយ 1860 Munchen ជាលក្ខណខ្ចីជើង Chhunly ក៏ធ្លាប់លេងអោយ Germany U19, U20 និងលេងអោយប្រទេសកម្ពុជា U23 បានពីរប្រកួត និងឈុតធំបានមួយប្រកួត ពេលកម្ពុជាប្រកួតជាមួយកោះហ្គាំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣។

កីឡាករ Chhunly Pagenburg ដែលមានកម្ពស់ ១.៧៨ម៉ែត្ររូបនេះ ក៏ធ្លាប់ជួយឲ្យក្លិបបាល់ទាត់ FC Nürnberg ឈ្នះពាន DFB-Pokal នៅរដូវកាល ២០០៦/០៧។

គួរដឹងថាក្នុងឆ្នាំ ២០១១ Chhunly Pagenburg គឺជាអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតរបស់ប្រទេសកម្ពុជា (រួមជាមួយកីឡាករប្រដាល់ ធន់ សុភា) របស់ប្រទេសកម្ពុជា ដែលរកបាន៣ម៉ឺនដុល្លារក្នុង១ខែ៕

Share.