ភ្នំពេញ៖រថយន្តកុងតឺន័រ មួយគ្រឿង បេីកបរក្នុងស្ថានភាពលឿន វ៉ាជែងគ្នារេចង្កូត មក បុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗ រួចបន្ថែមល្បឿនរត់បាត់ស្រមោល។

ហេតុការណ៍នេះ កេីតឡើងនៅវេលាម៉ោង ២០:៣០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបាន បញ្ជាក់ថាមុនពេលកេីតហេតុ គេបានឃេីញ រថយន្តធុនធំ កុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បេីកបរទិសដៅ ពីត្បូងទៅជេីង ស្រាប់តែមកដល់ចំណុច កេីតបាន វ៉ាជែងជាមួយរថយន្តមួយគ្រឿង រួចក៏រេចង្កូត មកបុកបុរសម្នាក់ ជិះម៉ូតូ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IH- 8445 បណ្តាលអោយដួល។

ក្នុងហេតុការណ៍នោះ ម្ចាស់ម៉ូតូ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកេីតហេតុ ចំណែកឯងរថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។សព មានឈ្មោះ ហៅក្រៅ សីហា អាយុ២៦ឆ្នាំ មានស្រុកកំណេីតនៅឯងខេត្តស្វាយរៀង ។

ក្រោយពេលកេីតហេតុ សពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិយកទៅបុណ្យតាមប្រពៃណី។ ចំណែកឯម៉ូតូជនរងគ្រោះ សមត្ថកិច្ចវាល់វែងយកទៅរក្សាទុក រង់ចាំបងប្អូន យកឯកសារមកបញ្ជាក់មុននឹងប្រគល់ម៉ូតូជូនវិញ។

អត្ថបទ និង រូបភាព ៖ ទូច វិច្ចិកា

Share.