ហ្វេសិនម៉ូដអាវចុងក្រោយរបស់ ឈុំភូ អារ៉ាយ៉ា ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយតារាស្រីរូបនេះបង្ហោះរូប Selfie ម៉ូដអាវចំហរល្វែ.ងលើលើអាយជី ដែលអ្នកណាៗឃើញហើយស្រែកវ៉ាវគ្រប់គ្នា។ តើម៉ូដអាវដែលតារាស្រីរូបនេះមានតម្លៃប៉ុនណា តោះទៅតាមដានទាំងអស់គ្នា។

សម្រាប់តារាស្រីរូបស្រស់ដែលជាម៉ាក់ៗកូន៣រូបនេះ អ្នកគាំទ្របានស្គាល់យ៉ាងច្បាស់ថាជារាជិនីហ្វេសិន ព្រោះមិនថាអ្នកនាងគ្រងឈុតមួយណា ឬប្រើប្រេនអ្វីនោះទេ រមែងតែទាក់ទាញបានការចាប់អារម្មណ៍ពីមហាជនជារៀងរហូតមក។ ទោះជាឈុតនោះប្លែកកម្រិតណាក៏ដោយ តែបើសិនជា ឈុំភូយកមកស្លៀកពាក់លើខ្លួនហើយនោះ ធានាថាឈុតឬរ៉ូបនោះនឹងក្លាយជាហ្វេសិនពេញនិយមដែលមានអ្នកកុម្មង់ទិញពាក់តាមយ៉ាងច្រើនសន្ធឹកសន្ធាប់។
តួយ៉ាងដូចជាឈុតចំហរល្វែងលើដែលពិធីការិនី 3ZAAP រូបនេះបានយកមកស្លៀកនិងបង្ហោះរូបក្នុងជណ្ដើរយន្តលើ Instagram របស់ខ្លួន គ្រាន់តែក្រឡេកភ្នែកភ្លាម អ្នកបានឃើញប្រញាប់ញីភ្នែកព្រោះស្មានថាជារូបភាពបែកធ្លាយ ដោយសារតែអាវដែលអ្នកនាងយកមកពាក់នោះគឺជាអាវដៃវែងបង្ហាញចំហរដើមទ្រូងទទេស្អាត ពាក់គូជាមួយនឹងខោវែងពណ៌ខ្មៅរឹបរាង ពេលបានឃើញហើយអ្នកណាមិនភ្ញាក់ ព្រោះស្មានថាអ្នកម្ដាយរូបនេះព្រលែងដើមទ្រូងកណ្ដាលវាល តែការពិតនោះគ្រាន់តែជារូបដែលគេ Print នៅលើអាវដៃវែងនោះតែប៉ុណ្ណឹង។

អាវដែលអ្នកនាង ឈុំភូ អារ៉ាយ៉ា ពាក់នោះគឺជាអាវដៃវែងមានព្រីនរូបរាងកាយមនុស្សស្រីផ្នែកល្វែងលើចំហរទ្រូងជាលក្ខណៈ 3D អាចនិយាយបានថាក្រឡេកមួយភ្នែកគឺដូចជារូបពិតៗ។ អាវនេះគឺជា Collection The Naked top ពីប្រេនលំដាប់ពិភពលោក Jean Paul Gaultier ហើយប្រេននេះគឺជាប្រេនដែលឈុំភូពេញចិត្តប្រើប្រាស់រហូតមក។ ក្រៅពីតារាស្រីរូបនេះមុននេះក៏នៅមានតារាស្រី ឌីវ អរិសៈរ៉ា ក៏ធ្លាប់ស្លៀកឈុតពីប្រេននេះទៅចូលរួមក្នុងកម្មវិធីសិល្បៈរហូតបង្កឱ្យមានការផ្អើលម្ដងរួចមកហើយ។
សម្រាប់ Brand Jean Paul Gaultier ជាមួយនឹង Lotta Volkova មាន២ពណ៌ឱ្យជ្រើសរើសគឺ Light Nude និង Dark Nude។ សម្រាប់អាវនេះមួយមានតម្លៃ ៣៩០ អ៊ឺរ៉ូ ឬប្រមាណនឹងជាង ៣៩៧ដុល្លារអាមេរិក។
សម្រាប់នារីៗដែលឃើញហើយចាប់អារម្មណ៍ចង់ទិញមកពាក់សាកល្បងសូមជំរាបថាពេលនេះ Sold Out គ្រប់ទំហំគ្រប់ពណ៌ ឬនិយាយងាយៗគឺពេលនេះលក់ដាច់អស់ពីស្ដុកហើយ៕




សូមទស្សនាវីដេអូ ៖

