វិសាខា, ព្រះខ័នរាជស្វាយរៀង , ណាហ្គាវើលដ៍ និង បឹងកេត ជាក្រុមមានប្រៀបនៅជើងទី១ ក្នុងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៦ វគ្គ១៦ក្រុមចុងក្រោយ ជើងទី១។ បន្ទាប់ពីឈ្នះរៀងៗខ្លួនលើក្រុមមកពីលីគលំដាប់ទី២ កាលពីថ្ងៃទី២៧ ខែកក្កដា។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺក្រុមទាំង ៤ សុទ្ធតែបិទមិនឱ្យគូប្រកួតទាត់បញ្ចូលទីដូចគ្នា ពោលគឺបញ្ចប់លទ្ធផលដូចជា៖
– វិសាខា ៦-០ សៀមរាបអែហ្វស៊ី នៅកីឡដ្ឋានស្វាយធំ ស៊ុតដោយ កែវ សុខផេង ៣គ្រាប់, ស៊ិន កក្កដា ២គ្រាប់ និង សារ ទី ១គ្រាប់ក្នុងជ័យជម្នះខាងលើនេះ។
– ព្រះខ័នរាជស្វាយរៀង ១-០ សូលទីឡូអង្គរ នៅកីឡដ្ឋានហនុមាន ដែលទាត់បញ្ចូលទីដោយឡុង ភារ៉ាត់
– ណាហ្គាវើលដ៍ ៤-០ អាស៊ីអឺរ៉ុបយូណាយធីត នៅកីឡដ្ឋាន AEU Sport Park ស៊ុតដោយ នុប តុលា ២គ្រាប់, នេន សុធារដ្ឋ ១គ្រាប់ និង ហេងទីណា ១គ្រាប់។
– បឹងកេត ២-០ អាយ អេស អាយ ដង្កោសែនជ័យ ស៊ុតដោយ តាំង ប៊ុនឆៃ និង សៀង ចន្ធា

ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២៖
– វិសាខា vs សៀមរាបអែហ្វស៊ី វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានព្រីនស៍
– ព្រះខ័នរាជស្វាយរៀង vs សូលទីឡូអង្គរ វេលាម៉ោង ៦:៣០នាទីល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង
– ណាហ្គាវើលដ៍ vs អាស៊ីអឺរ៉ុបយូណាយធីត វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋាន AEU Sport Park
– បឹងកេត vs អាយ អេស អាយ ដង្កោសែនជ័យ វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋាន Cambodia Airway៕

Share.