
យោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានឲ្យដឹងថាការរាប់ថយក្រោយ និងពិធីចាប់ឆ្នោតបែងចែកពូលពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងធ្វើឡើងនៅថ្ងៃអង្គារ ទី៣០ ខែសីហា នៅទីក្រុងបាងកក ប្រទេសថៃ វេលាម៉ោង ២:០០នាទីរសៀល។
ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនីដែលរួមបញ្ចូលគ្នាឈានមុខគេលើពិភពលោក Mitsubishi Electric ដែលជាអ្នកឧបត្ថម្ភថ្មីនៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងមានក្រុមចូលរួមចំនួន១០ បែងចែកក្រុមជា២ពូល ក្នុង១ពូល មាន៥ក្រុម ហើយក្រុមលេខ១និងលេខ២តាមពូលនឺមួយៗ មានឈ្មោះឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
បច្ចុប្បន្នប្រទេសចំនួន៩ប៉ុណ្ណោះមានឈ្មោះលេងផ្លូវការដូចជា កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ខណ: ប្រ៊ុយណេ និងទីម័រខាងកើត ត្រូវប៉ះគ្នាដើម្បីដណ្តើមកៅអីទី១០៕




