ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ឹម វណ្ណៈ កាលពីថ្ងៃទី៨ខែសីហាឆ្នាំ២០២២ បាន សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ហ៊ាន ប៊ុនធាង ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ដាក់ពន្ធនាគារព្រៃស ម១ បណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាលើអ្នកដទៃដោយប្រើ អាស៉ីតខ្លាំង (ជះលើជនរងគ្រោះប្រពន្ធឈ្មោះ ហេង សុភី) ប្រព្រឹត្តនៅចំណុចមុខសាលាជាតិកសិកម្មព្រែកលៀប ផ្លូវ លេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ខែមីនា ឆ្នាំ២០២២ តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាស៉ីតខ្លាំង។

កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ ២០២២ វេលាម៉ោង១០ និង ៣០ នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការណ៍ជាមួយកំលាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះសំណាក់ថានសួគ៌ប្រសិទ្ធផ្លូវលំ ភូមិ ស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ៦៥៨ឈដ.ច.ន ចុះថ្ងៃទី១៤ខែមិថុនា ឆ្នាំ ២០២២ របស់លោក ឯក ប៉ូលីហ្វីវ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ហឹង្សាដោយចេតនាទៅលើអ្នកដទៃ ដោយប្រើអាសុីតខ្លាំង។ ជនសង្ស័យមានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំក្រុម២៨ ភូមិបាក់ខែងលើសង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សារធាតុញៀន និងជំងឺកូវិដ ១៩ (គ្មាន) សម្ភារៈចាប់យក (គ្មាន)៕

អត្ថបទ៖ចតុមុខ

Share.