ភ្នំពេញ៖បុរសម្នាក់ទំនងជាស្រវឹង បេីកបររថយន្ត ស៊េរីទំនេីបមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន រេចង្កូតទៅបុកនឹងក្បាលនាគ ពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ ១កំណាត់ និងរថយន្ត រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០៤:២០នាទីយប់ចូលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានបញ្ជាក់ថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បេីករថយន្ត ម៉ាក Mazda មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BG-9122 ធ្វេីដំណេីរទិសដៅ ពីជេីងទៅត្បូង ក្នុងស្ថាភាពល្បឿនលឿន សង្ស័យថាស្រវឹងផងនោះបាន រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលអោយដាច់ចេញពីផ្លូវ១កំណាត់។ចំណែកឯរថយន្ត រងការខូចខាត ចំហៀងខាងឆ្វេងផ្នែកខាងមុខ យ៉ាងដំណំ។ចំពោះហេតុការណ៍នេះដែរមិនមានបណ្តាលឲ្យអ្នករងរបួសនោះទេ។

ក្រោយពេលកេីតហេតុ ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្ពិ៍ ដេីម្បីសាកសួរបន្ថែម។ ចំណែករថយន្ត ត្រូវបានខាងជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានចុះទៅវាស់វែង យកទៅរក្សាទុក ដេីម្បីដោះស្រាយ ចាត់ការតាមនីតិវិធី៕

អត្តបទ និង រូបភាព ៖ ទូច វិច្ចិកា

Share.