ភ្នំពេញ៖ ស្រ្តីម្នាក់បាន ធ្វេីអត្តឃាត ដោយចងក សម្លាប់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង បង្កអោយមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ចុះមកកន្លែងកេីតហេតុភ្លាមៗ។
ហេតុការណ៍នេះបានកើតឡេីងនៅវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិទី៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេ បានដេីរកាត់មុខបន្ទប់ជួលរបស់ជនរងគ្រោះដោយមានសភាព ធុំក្លិនស្អុយ ចេញពីបន្ទប់ ដោយមានការសង្ស័យនិងងេីងឆ្ងល់មិនបានឃេីញជន រងគ្រោះជាម្ចាស់បន្ទប់ចេញក្រៅជាច្រេីនថ្ងៃ ក៏បានរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកមេីល កន្លែងកេីតហេតុ និងកាត់សោរទ្វារផ្ទះ ស្រាប់តែប្រទះឃេីញ សាកសពជនរងគ្រោះ ចងក នឹង ចំរឹងបង្អួច ស្លាប់បាត់ទៅហេីយ ។ចំពោះស្ថានភាព សព មានសភាព ហេីម ស្អុយ រលួយ។

តាមការអោយដឹងថា សពបាន ចងក ប្រហែលជា៣ថ្ងៃមុន ជនរងគ្រោះដែល ធ្វេីអត្តឃាតសម្លាប់ខ្លួនឯង មាន ឈ្មោះ វ៉ាន់ លីនដា អាយុ៣២ឆ្នាំ ទីកន្លែងកំណេីតនៅ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យនិងបញ្ជាក់ថា ជនរងគ្រោះបានធ្វេីអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។
បន្ទាប់ពី ពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព អោយទៅសាច់ញាតិ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី នៅឯកស្រុកកំណេីត៕

អត្តបទ និង រូបភាព៖ទូច វិច្ចិកា
