អតីតម្ចាស់ជើងឯកពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ទាំង៤ក្រុមដោយ​ក្នុង​នោះ​មាន​​ក្រុម​វិសាខា ណាហ្គាវើល និង​បឹងកេត និងព្រះខ័នរាជស្វាយរៀង ឡើងទៅចាំវគ្គ៨ក្រុមចុងក្រោយ​បណ្តើរៗ​ហើយ​​គិត​ត្រឹម​ថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០២២។

ក្រុមទាំង៤ធ្លាប់ឈ្នះជើងឯកនៅឆ្នាំ៖
– វិសាខា៖ ម្ចាស់ជើងឯក២សម័យកាល ២០២០,២០២១
– បឹងកេត៖ ម្ចាស់ជើងឯក១សម័យកាល ២០១៩
– ណាហ្គាវើល៖ ម្ចាស់ជើងឯក១សម័យកាល ២០១៣ (ជើងឯករង ២០០៧,០៩,១២,១៥,១៧,២០)
– ព្រះខ័នរាជស្វាយរៀង៖ ម្ចាស់ជើងឯក៤សម័យកាល ២០១១,១២,១៥,១៧ (ជើងឯករង ២០០៨,១៦,១៩,២១)។

លទ្ធផល​ជើង​ទី២​វគ្គ​១៦​ក្រុម​ចុងក្រោយ​មាន៖
-បឹងកេត ៣-២ ISI (សរុប​ទាំង​២​ជើង​បឹងកេត ឈ្នះ​៥-២)
-ណាហ្គាវើល ០-០ អាស៊ីអឺរ៉ុប (សរុប​ទាំង​២ជើង​ណាហ្គាវើល ឈ្នះ​៤-០)
-វិសាខា ៣-២ សៀមរាប (សរុប​ទាំង​២​ជើង​វិសាខា ឈ្នះ​ ៩-២)
-ព្រះខ័នរាជស្វាយរៀង ៤-០ សូលទីឡូអង្គរ (សរុប​ទាំង​២​ជើង​វិសាខា ឈ្នះ​ ៥-០)៕

Share.