ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០២២។

ការបញ្ចប់មុខតំណែងនេះ គឺធ្វើឡើងតែជាងកន្លះឆ្នាំប៉ុណ្ណោះ បន្ទាប់ពីឯកឧត្តម ជា ប៊ុនហេង ដែលមានឋានន្តរស័កផ្កាយ៣ផងនោះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មានមន្ត្រីជាកីឡាករ កីឡាការិនីបម្រើការងារនៅអង្គភាពកីឡាក្រសួងមហាផ្ទៃជាង៣០០នាក់។ ក្រុមកីឡាករក្រសួងមហាផ្ទៃ មានជំនាញកីឡា៣៤ប្រភេទវិញ្ញាសារ ក្នុងចំណោម ៤៣ប្រភេទវិញ្ញាសារនៃកីឡាគ្រប់ប្រភេទទូទៅ៕

Share.