ភ្នំពេញ ៖បុរសម្នាក់បើករថយន្ត toyota prius ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BK-7609 ធ្វើដំណើរតាមបណ្ដោយផ្លូវ 2004 ក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកជាមួយរថយន្ត highlander ពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AW-5890 ជិះគ្នាបីនាក់ដែលធ្វើដំណើរនៅខាងមុខ លាន់ដូចរន្ទះបណ្ដាលអោយរថយន្តរងការខូចខាតរួច រថយន្ត ហាយឡេនឌ័រខ្ទាតទៅបុកជាមួយរថយន្ត toyota prius មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BB-10-13 បណ្ដាលអោយរងការខូចខាត។ ចំណែករថយន្តព្រូស ក៏បន្តទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតមិនចាំស្លាកលេខ បណ្ដាលអោយរងការខូចខាតបន្តិចបន្តួចទៀត។

ក្នុងហេតុការណ៍នោះ រថយន្តនៅខាងមុខដែលគេមិនចាំស្លាកលេខក៏បានសុំបើករថយន្តទៅជួសជុលដោយខ្លួនឯង ដោយមិនទាមទារសំណងអ្វីនោះទេ។ហេតុការណ៍នេះមិនបង្កឱ្យមានអ្នករងរបួសធ្ងន់នោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 10:30 យប់ថ្ងៃទី 11 ខែសីហា ឆ្នាំ 2022 ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខ ចុះមកទីតាំងកន្លែងកើតហេតុធ្វើការសម្របសម្រួលឱ្យភាគីទាំង 3 ដោយភាគីរថយន្ដព្រូសបង្កហេតុព្រមចេញថ្លៃសងការខូចខាតរថយន្តចំនួន 2 គ្រឿងទៀតដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕

អត្ថបទ៖លី សុភ័ស្ត
