ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូសុខៗ គាប់ជួនជាប់ហ្គា ហោះជ្រុលទៅបុករបាដែក បោកបណ្តាលឲ្យរងរបួសធ្ងន់បាក់ស្មាស្តាំ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សុី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកេខ ភ្នំពេញ 1HL-3084 ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជាប់ហ្គា រោទ៍ បោលលឿនស្លេវ ហោះជ្រុលទៅបុករបាដែក ដែលបាក់លៀនចេញខុសប្រក្រតី បណ្តាលឲ្យបោកដួលរងរបួសធ្ងន់ បាក់ស្មាស្តាំ សន្លប់វង្វេងបាត់ស្មារតី ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនស័ង្កម៉ារីដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូ ត្រូវបានប្រជាពលរដ្ឋរុញយកទៅឲ្យជនរងគ្រោះដល់គ្លីនិក ៕

អត្ថបទ÷តាតុង សែនជ័យ

Share.