ភ្នំពេញ÷ បុរសម្នាក់ចេញពីជួបជុំបងប្អូន នៅក្នុងថ្ងៃសែនក្បាលទឹក ជិះម៉ូតូឌ្រីមសង់ មិនបានប្រុងប្រយ័ត្ថ ទៅបុក ត្រាក់ទ័រពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយ ផុងលលាដ៍ក្បាល ស្លាប់ភ្លាមៗ ។

ហេតុការណ៏នេះដែរកេីតឡេីងនៅវេលាម៉ោង ០៩:៥០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មាន ពីទីតាំងកន្លែងកេីតហេតុបានបញ្ចាក់អោយដឹងថា មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ជិះម៉ូតូ ឌ្រីមសង់សេរីឆ្នាំ ២០០៨ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1E -4627 ទិសដៅពីជេីងទៅ ត្បូងក្នុងគោលបំណងចេញពីជួបជុំបងប្អូន ត្រឡប់ទៅគេហដ្ឋានវិញ ស្រាប់តែដល់ចំណុចកេីតហេតុ ក៏បានរេចង្កូតទៅបុកនឹង គ្រឿងចក្រ ត្រាក់ទ័រឈូកដី ដែលកំពុងចតប្តូរកង់ បុកពីក្រោយពេញទំហឹងបណ្តាល អោយម្ចាស់ម៉ូតូផុងលលាដ៍ក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។

សពជនរងគ្រោះមានឈ្មោះ មិន ឆាត មានអាយុ៤០ឆ្នាំ មុខរបបជាងភ្លេីង ទីកន្លែងកំណេីតនៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្រោយនៅពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៏ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះវាស់វែង រួចបានយកទាំងម៉ូតូ នឹង ត្រាក់ទ័រយកទៅរក្សាទុក ដេីម្បីដោះស្រាយបន្តនៅពេលក្រោយ ចំណែកឯងសាកសព ក៏បានប្រគល់ទៅអោយសាច់ យកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត។

ក្រោយមកក៏មានរថយន្តសង្រ្គោះ២គ្រឿង បានប្រកែកគ្នា តឹងសរសៃក ដណ្តើមគ្នាដឹកសពជនរងគ្រោះទៅស្រុកកំណើត នឹងចោទប្រកាន់គ្នាទៅវិញទៅមក បង្ហាញទាំងវីដេអូដែលបានថតសកម្មភាពរៀងៗខ្លួនមកកាន់ក្រុមអ្នកសារព័ត៍មានទៀតផង៕

អត្ថបទ÷ ទូច វិច្ចិកា

Share.