ភ្នំពេញ ៖ រថយន្តកូរ៉េដឹកក្រដាសអេតចាយមួយគ្រឿង បើកសសៀរចិញ្ចើមផ្លូវជ្រុលធ្លាក់ក្រឡាប់ផ្ងារជើង សំណាងល្អមនុស្ស២នាក់មិនមានរងរបួស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវ៤២ ក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-1304 ដឹកក្រដាសអេតចាយ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយកម្មករម្នាក់ទៀត ។
ហើយមុនកើតហេតុ រថយន្តបើកពីលិចទៅកើត ដល់ចំណុចកើតហេតុ គេចពីរថយន្តច្រាសទិស សសៀរចិញ្ចើមផ្លូវជ្រុល ធ្លាក់ក្រឡាប់ផីងតែម្តង សំណាងល្អអ្នកបើកនិងអ្នករួមដំណើរមិនមានរងរបួស ខូចខាតតែរថយន្ត ។

ក្រោយកើតហេតុ សមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ហៅរថយន្តសហទូចឲ្យជួយលើកអូសឡើងវិញ រួចបនរគល់ឲ្យម្ចាស់អូសយកទៅជួសជុលដោយខ្លួនឯង ខណៈដែលមិនប៉ះពាល់ដល់អ្នកដទៃ ៕
អត្ថបទ÷តាតុងសែនជ័យ
