បន្ទាប់ពី Live សុខៗ លោក កៃដ ស្វាមីអ្នកនាង ខ្ញុង ស្រាប់តែទាញ វៀចមុ.ខ វៀចមា.ត់ ភ្នែ.កក្រឡាប់ឡើងលើ រីឯម្រាមដៃក៏សរសៃទា.ញដែរនោះ អ្នកនាងខ្ញុងបានដឹកស្វាមីទៅសង្គ្រោះបន្ទាន់នៅពេទ្យមួយមានឈ្មោះថាឧត្តមភាព មុននឹងសម្រេចចិត្តដឹកស្វាមីឲ្យទៅសំរាកព្យាបាលតាមដានអាការបន្តនៅមន្ទីរពេទ្យធំ កាល់ម៉ែត្រ។ នេះបើតាមការរៀបរាប់ក្នុង Live ថ្មីមួយរបស់អ្នកនាងកាលពីល្ងាចទី១២ ខែសីហា ឆ្នាំ២០២២។
អ្នកនាងបានរៀបរាប់បញ្ជាក់និងស្រាយចម្ងល់មហាជន ក៏ដូចជាឆ្លើយតបបំភ្លឺចំពោះទៅនឹងមតិអវិជ្ជមានមួយចំនួនដែលលើកឡើងថាអ្នកនាងនិងគ្រួសារ សម្ដែ.ងដើម្បីយកចំណាប់អារម្មណ៍។អ្នកនាងបានពោលសង្កត់ធ្ងន់ៗថា អាយុជីវិត ស្វាមីអ្នកនាងថ្លៃជាថលុយកន្លះលាន ដុល្លារ ដែលអ្នកនាងជំពា.ក់គេនោះទៅទៀត ដូច្នេះអ្នកនាងមិនយកអាយុជីវិ.តប្ដីមកលលេងនោះទេ។ អ្នកនាងខ្ញុង ថែមទាំងហ៊ានស្បថឲ្យស្លាប់ចោលកូនរបស់កូនទាំង២គ្រាប់ថែមទៀត ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។បើងាកមកមើលអាការ លោកកៃដ មន្ទីរពេទ្យដំបូងនៅព្រែកព្នៅក្បែរផ្ទះអ្នកទាំងពីរនោះបាននិយាយថា ល្អខ្វះជាតិកាល់ស្យូមខ្លាំង និង ខ្វះជាតិស្ករខ្លាំង ចំណែកសម្ពាធឈា.ម មិនលើសខ្លាំងទេ គឺត្រឹមតែ១៤ប៉ុណ្ណោះ។
ប៉ុន្តែដោយគ្រួសារបងប្អូនខាងស្វាមីអ្នកនាងមកពីខេត្តកំពង់ស្ពឺមិនអស់ចិត្តពេលដែលលោកកៃដ បានធូរហើយនោះក៏ជំរុញឲ្យប្ដូរទៅពេ.ទ្យកាល់ម៉ែត្រវិញ។ ទៅដល់ពេ.ទ្យកា.ល់ម៉ែត្រអាការ ដូចជាមិនស្រាលនោះទេ នៅពេលពេទ្យបញ្ជូនលោកទៅស្កេនម៉ាស៊ីនធំបានបង្ហាញឲ្យឃើញថា ក្នុងខួរក្បាលផ្នែកខាងឆ្វេងលោកមានសាច់ដុះហើយក្នុងសា.ច់ដុះនោះមានថង់ទឹកវាអាចរលួ.យ ហើយដុំសា.ច់នោះជាសាច់កា.ច តម្រូវឲ្យលោកវះកាត់ជាបន្ទាន់។
នៅក្នុង Live នោះស្រាប់តែមានវត្តមានលោកកៃដ ចេញមកហើយសំពះនិងប្រាប់ពីអាការលោកដោយផ្ទាល់ថាលោកសុំពេទ្យចេញមកសិន មកជួយមើលការងារប្រពន្ធចំណែកអាការពេលនេះវិលមក៧០ទៅ៨០ភាគរយហើយ នៅតែអស់កម្លាំងប៉ុណ្ណោះ។ នៅពេលនោះក៏មានអ្នក ខមមិន ចំអក របៀបថាអ្នកទាំងពីរសាងរឿងនេះឡើង រហូតអ្នកនាងខ្ញុង តបទៅវិញផាំងៗថា នេះជាស្នាមមេដៃ ដែលអ្នកនាងផ្ដិតឲ្យពេទ្យថាបើមានរឿងអីទទួលខុសត្រូវខ្លួនឯង ព្រោះប្ដីទាមទារចេញមកវិញពេក។

ក្នុង Live នោះអ្នកនាងក៏បង្ខំឲ្យស្វាមីប្រញាប់សម្រេចចិត្តហើយកុំមានការបារម្ភអ្នកនាងអាច Live លក់ និង មើលថែទាំកូនៗបានសំខាន់ចង់ឲ្យស្វាមីបានឆាប់វះកាត់ ខណៈអ្នកនាងទម្លាយឲ្យដឹងទៀតថាស្វាមីខ្លាចម្ជុលនិងខ្លាចពេទ្យខ្លាំង។ចំពោះពេលវេលាវះកា.ត់របស់លោក កៃដ យ៉ាងណានោះ យើងខ្ញុំនឹងជំរាបជូនជាបន្តបន្ទាប់ប្រសិនបើមានដំណឹងថ្មីៗពីអ្នកទាំងពីរជាបន្តទៀត៕





