ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី គឹម នៅល្ងាចថ្ងៃទី១៥ ខែសីហា២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើឈ្មោះ រិន ឌីណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដាក់ពន្ធនាគារចំនួន១០ខែ ពីបទ ប៉ុនប៉ងលួច (លួចទាក់ឆ្កែ) ប្រព្រឹត្តកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខពេទ្យឯករាជ្យ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កម្លាំងនគរបាលប៉ុស្តិ៍បានល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា ស៊ីរូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GB-2241 ដោយឃើញសង្ស័យ ក៏ហៅឈប់សុំការឆែកឆេរ ភ្លាមនោះអ្នកអង្គុយខាងក្រោយបានលោតចុះរត់គេចខ្លួនបាត់ទើបឃាត់បានម្នាក់រកឃើញសម្ភារសម្រាប់ទាក់សត្វឆ្កែ ១ និងដែកថ្នាំងអំពៅប្រវែងប្រហែល៣តឹក ចំនួន១ ៕

អត្ថបទ៖ចតុមុខ

Share.