នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ក្នុងសប្តាហ៍ទី៥ គេបានសម្គាល់ឃើញច្បាស់ពីសមត្ថភាពពិតរបស់លោក ណាន វីសារ ក្នុងការបកស្រាយបទចម្រៀងបែបមនោសញ្ចេតនាស្រុកស្រែក និងការបកស្រាយចម្រៀងដោយចាស់ក្រុម។
បេក្ខជនរូបនេះ ក្រោយទទួលបានការសង្គ្រោះ ឬ Save ពីគណៈកម្មការនៅសប្ដាហ៍ទី ៤ ជាសំណាងល្អខ្លាំងណាស់ លោកនៅតែទទួលបានគាំទ្រពីមហាជន ហើយអាចបន្តដំណើរដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

អ្វីដែលកាន់តែធ្វើឱ្យ ណាន វីសារ លេចធ្លោខ្លាំងនៅក្នុងសប្ដាហ៍ទី ៥ នោះគឺ នៅពេលសម្ដែងច្រៀនវិញ្ញាសារទី២ រួមជាមួយបេក្ខជន ស៊ឹម ច័ន្ទពន្លឺ និងបេក្ខនារី មាស នីតា ដែលពួកគេបានចាប់ដៃគ្នាជាក្រុមដោយលើកយកបទចម្រៀងមានចំណងជើងថា «ចាប៉ីបុណ្យភូមិ» មកបកស្រាយរួមគ្នា ពេលនោះធ្វើឱ្យសំឡេងស្រែកហ៊ោរបស់មហាជន ឡើងកងរំពងពេញស្ទូឌីយូ ទាំងគណៈកម្មការទប់ខ្លួនមិនជាប់ឡើងរាំតែម្តង។ ចំនុចនេះហើយដែលកាន់តែធ្វើឱ្យ វីសារ កាន់តែខ្លាំង អាចស្រូបទាញសំឡេងឆ្នោតបានច្រើនពីមហាជន ឱ្យគាំទ្រចំពោះរូបលោក និងបន្តក្ដីសង្ឃឹមឱ្យលោកបន្តទៀត។

ក្រោយទទួលបានក្ដីសង្ឃឹមជាថ្មីហើយនោះ លោក ណាន វីសារ បានលើកឡើងថា « ខ្ញុំមិនដឹងនិយាយពាក្យអរគុណបែបណាអោយគ្រប់គ្រាន់និងទំហំចិត្តពុកម៉ែបងប្អូនផ្តល់ក្តីស្រលាញ់ ការអាណិត ការគាំទ្រដល់រូបខ្ញុំបាទទេ💙🙏🏻 ខ្ញុំអាចបន្តការដេីរទៅរកក្តីសុបិន្តរបស់ខ្ញុំបានដោយសារតែមានពុកម៉ែបងប្អូនទាំងអស់គ្នារួមដំណេីរជាមួយខ្ញុំ អរគុណគ្រប់យ៉ាងសម្រាប់កម្លាំងចិត្តដ៏មានឥទ្ធិពលមកកាន់ខ្ញុំ 💙😭🙏🏻» ។

បេក្ខជនណាន វីសារ ពិតជាក្ដាប់ឱកាសជា Top 6 បានយ៉ាងណែនពេញដៃ ដើម្បីត្រៀមចូលទៅដណ្ដើមពានជាមួយបេក្ខជនទាំង ៥នាក់ទៀត រួមមាន ថុល សុភិទិ , លីម តិចម៉េង, ស៊ីម ចាន់ពន្លឺ , នាង ដាវីន , និងកញ្ញា មាស នីតា ។ គ្រប់នៅចាំមើលសិនថា តើ វីសារ អាចរបូតចេញពីកម្មវិធីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬបន្តធ្វើដំណើរទៅដណ្ដើមពាននៅវគ្គផ្ដាច់ព្រ័ត្រ?


សូមទស្សនាវីដេអូ Top News ៖

