ភ្នំពេញ ៖ មាន ការ ផ្ទុះ អាវុធបាញ់តដៃគ្នា ជា ច្រេីន គ្រាប់ រវាង ជនសង្ស័យ ជា មុខ សញ្ញា លួច កាច់សោ កម៉ូតូ យ៉ាង សកម្ម ជា មួយ និងកម្លាំង កងរាជអាវុធហ្ថត ខណ្ឌ សែន សុខ បង្ក ឲ្យ មាន ការភ្ញាក់ ផ្អើល យ៉ាង ខ្លាំង កាលពី វេលា ម៉ោង ១០និង២០នាទីយប់ ថ្ងៃទី ១៦ខែសីហា ឆ្នាំ ២០២២នេះ នៅហាងផឹកមួយកន្លែង នៅខាងក្រោយ ផ្សារ ទំនើប មីតថោន តាមបណ្ដោយ ផ្លូវ បេតុង ក្នុង សង្កាត់ អូបែក ក្អម ខណ្ឌ សែនសុខ ។

តាមប្រភព ព័ត៌មាន ពី កម្លាំង កងរាជអាវុធហ្ថត ខណ្ឌ សែនសុខ បានឲ្យដឹងថា កាលពី វេលាម៉ោង ប្រមាណ ៨យប់ ថ្ងៃ ទី ១៦ខែសីហា មុនពេលកេីតហេតុមានជនសង្ស័យពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឃ្លីក ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1JA-8054 ទៅលួច កាច់សោកម៉ូតូ មួយគ្រឿង ម៉ាក ADV ក្នុង ស្ថានីយ ប្រេង ឥន្ធនៈ តូតាល់ តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បន្ទាប់ពីប្រជាពលរដ្ឋ បាន រាយការណ៍ កម្លាំង កងរាជអាវុធហ្ថត ខណ្ឌ សែនសុខ ក៏បាន ចុះធ្វើការអន្តរាគមន៍ និង ឆែក មើល កាមេរ៉ា សុវត្ថិភាព រហូតកំណត់ មុខ សញ្ញា ជនសង្ស័យ បាន ។

ប្រភព ដដែល បន្ត ថា លុះដល់វេលា កេីតហេតុ កម្លាំងកងរាជអាវុធហ្ថត ខណ្ឌ សែនសុខ ក៏បានជិះល្បាតក្នុង ភូមិ សាស្ត្រខណ្ឌ លុះដល់ចំណុចកើតហេតុ ក៏បានប្រទះ ឃេីញម៉ូតូ របស់ជនសង្ស័យ ដែល ជិះធ្វើសកម្មភាព ឈប់ ចត នៅ លេី ផ្លូវ ដោយ យកអាវភ្លៀវ ដាក់គ្រប បាំងពីលេី ស្លាកលេខម៉ូតូ ។ ខណៈ ពេល នោះ ដោយ ឃេីញ ម៉ូតូ នោះដូចទៅក្នុងភិនភាគ ដែលបាន កំណត់ កម្លាំងកងរាជអាវុធហ្ថត ខណ្ឌ សែនសុខ ក៏ បានជិះ ម៉ូតូ ចូល ទៅ ក្បែរ ម៉ូតូ នោះ ដើម្បីត្រួតពិនិត្យ។ ពេលនោះជនសង្ស័យ បានដឹងខ្លួន មុន ហើយគ្នាគេម្នាក់បានរត់ ចេញ ពី ក្នុង ហាងផឹកស៊ីសំដៅ មក ឡេីង ជិះ ម៉ូតូ នោះ តែ ក៏ត្រូវ បាន កម្លាំង កងរាជអាវុធហ្ថត ស្រែក ឲ្យឈប់ៗ។ បន្ទាប់ មក ជនសង្ស័យ ក៏ បាន ស្ទុះ ចុះ ពីលើ ម៉ូតូ ហេីយបាន ដកកាំភ្លេីង ខ្លីមួយ ដេីម បាញ់ សំដៅ ទៅ លើ កម្លាំង កងរាជអាវុធហ្ថត ចំនួន ពីរ គ្រាប់ តែ មិន ត្រូវ ។ក្រោយមកកម្លាំង កងរាជអាវុធហ្ថត ក៏ បាន បាញ់ តបតទៅវិញ ធ្វេី ឲ្យ ភ្ញៀវ ដែល នៅ ក្នុង ហាង នោះ ភ័យ ស្លន់ស្លោ រត់ ផ្អើល ឆោឡោ។ភ្លាមៗនោះ ជនសង្ស័យ ក៏ ព្យាយាម រំដោះ ខ្លួន រត់ គេច ចេញ ពី កន្លែង ហេតុ បាត់ ស្រមោលដោយ បន្សល់ ទុក ម៉ូតូ មួយគ្រឿង របស់ ជនសង្ស័យ នៅ ត្រង់ ចំណុច កេីតហេតុ ។

ក្រោយ ពេលកេីត ហេតុកម្លាំងកងរាជអាវុធហ្ថត ក៏បានប្រមូលវត្ថុតាំង ដែលបន្សល់ទុកពី ជនសង្ស័យនិងបាននាំបុរសជាភ្ញៀវ ដែលផឹក ស៉ីនៅខាងក្នុងហាងចំនួនបីនាក់ ក្នុងចំណោម ភ្ញៀវជាច្រេីននាក់ទៅកាន់កងរាជអាវុធហ្ថតខណ្ឌសែនសុខ ដើម្បីសាកសួរ ។បន្ទាប់ពីសាកសួររួចមក សមត្ថកិច្ចរកឃើញថា ពួកគេ មិនមានជាប់ពាក់ព័ន្ធអ្វីនិងជនសង្ស័យ កម្លាំងកងរាជអាវុធហ្ថតក៏បានដោះលែងបុរស ទាំងបីនាក់នោះឲ្យត្រឡប់ទៅផ្ទះ៕



អត្ថបទ៖លី សុភ័ស្ត
