ភ្នំពេញ ៖ ជនសង្ស័យម្នាក់ប្រើល្បិចចូលទិញទឹកមួយដប តែឆ្លៀតបន្លំលួចទូរស័ព្ទដៃ I phone ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន ពីខណ្ឌឫស្សីកែវ។ ភ្លាមៗជនរងគ្រោះប្តឹងសមត្ថកិច្ចជួយដេញតាម ដោយសារទូរស័ព្ទមានភ្ជាប់ GPS ទើបប្រដេញតាមរហូតដល់ ចំណុចផ្សារកណ្តាល ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ តាមទាន់ចាប់ក្របួចជាប់ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យជិះម៉ូតូម៉ាក Beat ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1JP-4460 ចូលទៅរកទិញទឹកសុទ្ធ១ដប នៅក្នុងខណ្ឌឫស្សីកែវ ម្ចាស់អ្នកលក់រវល់តែចូលទៅក្នុងយកលុយមកអាប់ ស្រាប់តែជនសង្ស័ហឆ្លៀតឱកាសលួចយកទូរស័ព្ទដៃ I phone នៅក្បែរនោះជិះម៉ូតូរត់គេចបាត់ភ្លាមៗស្រែក ឆោឡោ ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ ដោយទូរស័ព្ទមានភ្ជាប់GPS ទាំងជនរងគ្រោះជិះប្រដេញតាមតាំងពីខណ្ឌឫស្សីកែវ រហូតដល់ចំណុចផ្សារកណ្តាល ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ តាមទាន់ចាប់ក្របួចជាប់ ។

ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបាន នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌឫស្សីកែវវិញ រួមជាមួយបណ្តឹងពីភាគីរងគ្រោះ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.