បេក្ខជន ឡាច ណុច បើទោះបីជាមានវ័យក្មេងជាងគេនៅក្នុងចំណោមបេក្ខជនទាំងអស់ ប៉ុន្តែ ឡាច ណុច អាចនិយាយថា ជាបេក្ខជនជើងខ្លាំងមួយរូបដែរ ដែលអាចបន្តដំណើរបានត្រឹមវគ្គ Live Show សប្ដាហ៍ទី៥។ នៅពេលរបូតចេញពីកម្មវិធីភ្លាម គេឃើញបេក្ខជនរូបនេះហាក់មិនអស់ចិត្តទាល់តែសោះ ថែមទាំងបង្ហោះសារប្លែកៗឱ្យមហាជនផ្ទុះការចាប់អារម្មណ៍បណ្ដាញសង្គមហ្វេសប៊ុក។

សារដែលបានបង្ហាញជូនខាងលើ បញ្ជាក់ពីអារម្មណ៍ពិតរបស់ ឡាច ណុច នៅពេលរបូតឱកាសទៅវគ្គដណ្ដើមពាន និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោកពិតជាចង់ឱ្យក្ដីស្រម៉ៃរបស់លោកក្លាយជាការពិត ក៏ប៉ុន្តែឱកាសនោះបានរបូតហើយ ព្រោះនៅកម្មវិធីប្រឡងចម្រៀងនេះ តម្រូវឱ្យមានតែម្នាក់ទេដែលជាអ្នកកាន់ពាន។
រហូតមកដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២នេះ គេស្រាប់តែឃើញ ឡាច ណុច ទម្លាយសារប្រាប់មហាជនពីអារម្មណ៍សោកសៅជាបន្តទៀត ដោយលោកលើកឡើងពីបញ្ហាគ្រួសារ និងការបរាជ័យទាំងទឹកភ្នែក។ មើលទៅ ឡាច ណុច ប្រឹងប្រែងណាស់ក្នុងការស្វែងក្ដីសុបិនជាតារាចម្រៀង។ លោកបង្ហោះសារថា ៖

ក្រឡែកមកមើលអ្នកគាំទ្រ បានត្រឹមតែជូនពរ ឡាច ណុច ពីចម្ងាយ និងផ្ដាំឱ្យបេក្ខជនរូបនេះ តស៊ូនៅលើវិថីសិល្បៈជាបន្តទៀត ព្រោះថ្ងៃណាមួយ ឡាច ណុច នឹងទទួលបានជោគជ័យ បើសិនជាព្រះអាទិត្យនៅតែមានពន្លឺ៕





