ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើងគេឃើញបុរសម្នាក់ បើករថយន្តព្រួសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-4278 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបផ្សារដីហុយក៏មានបុរសម្នាក់ បើករថយន្តដឹកដីមួយគ្រឿង ពាក់ស្លាកលេខចង្កូតស្ដាំ TK-0079 ធ្វើដំណើរក្នុងទិសដៅស្របគ្នា មកកៀររថយន្តព្រុស បណ្ដាលអោយរងការខូចខាត រលាត់ក្រពិតទ្វារបន្តិចបន្តួចទាំងពីរ ឯរថយន្តធុនធំ រងការក្រពិតទ្វារបន្តិចបន្តួចអស់មួយចំហៀង។ តែជាសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះទេ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង 12:20 យប់រំលងអាធ្រាតឈានចូលថ្ងៃទី 18 ខែសីហា ឆ្នាំ 2022 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន បានចុះមកទីតាំងកន្លែងកើតហេតុធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ ដោយភាគីរថយន្តដឹកដីព្រមចេញថ្លៃសងការខូចខាតដល់ភាគីរថយន្តព្រោះដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ។
អត្ថបទ៖ ភ្នាក់ងាររាជធានីភ្នំពេញ
