ភ្នំពេញ៖បុរសជនជាតិចិន២នាក់ បេីករថយន្ត ម៉ាក ព្រូសមួយគ្រឿង ក្នុងស្ថានភាពស្រវឹងបេីករេចង្កូត មកបុកនឹង រថយន្ត ម៉ាក ធុនត្រាយ៉ាងពេញទំហឹង បណ្តាលអោយរថយន្ត ទាំង២ រងការខូចខាត យ៉ាងដំណំ។

ហេតុការណ៍នេះដែរកេីតឡេីងនៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ ស្ថិតនៅបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានបញ្ជាក់ថា មុនពេលកេីតហេតុគេ គេបានឃេីញរថយន្ត ព្រូស ពណ៌ទឹកប្រាក់មួយគ្រឿង បេីកបរដោយជនជាតិចិនម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-1519 បេីកបរទិសដៅពី កេីត ទៅ លិច ក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿនផងនោះបានរេចង្កូត មកបុកនឹង រថយន្តធុញត្រា ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2BI-5386 ដោយរថយន្តធុញត្រា ពីជេីងមកត្បូង បណ្តាលអោយ រថយន្តធុនត្រា រងការខូចចំហៀងឡានខាងមុខផ្នែកខាងឆ្វេងនិងបែកកង់រថយន្តផងដែរ។ចំណែកខាងរថយន្តព្រូសវិញរងការ ខូចខាត ផ្នែកខាងស្តាំយ៉ាងដំណំផងដែរ។

ជុំវិញហេតុការណ៍ខាងលេីនេះមិនមានអ្នករងរបួសនោះទេ គឺខូចខាតតែទ្រព្យសម្បត្តតែប៉ុណ្ណោះ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទុកពេលអោយភាគីទាំង២ ចរចាគ្នាដោះស្រាយដេីម្បីបញ្ចប់រឿង តែដោយសារចរចាមិនត្រូវគ្នា ទេីប ខាងសមត្ថកិច្ច ជំនាញចរាចរណ៍ របស់ខណ្ឌបឹងកេងកង បានវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយទៀត៕

អត្ថបទ និង រូបភាព៖ទូច វិច្ចិកា

Share.