ភ្នំពេញ ៖បុរសម្នាក់ ស្រវឹង ធ្លាក់ ភ្នែក បេីករថយន្ត ឡុចស៉ីស RX400hមួយគ្រឿង បេីក បត់ ឆ្វេង ទៅ បុក ម៉ូតូ ហុងដា ឃ្លីក មួយគ្រឿង ហេីយព្យាយាម បេីក គេច ចេញ ពី កន្លែង កេីតហេតុ តែត្រូវ កម្លាំង ព្រហ្មកម្រិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញដេញតាម ឃាត់ ជាប់។
ហេតុការណ៍ នេះ បានកេីត ឡើង កាល ពី វេលា ម៉ោង ១០និង២០នាទីយប់ ថ្ងៃទី ១៧ខែសីហា ឆ្នាំ ២០២២ត្រង់ ចំណុច ស្តុប វត្ត នាគវ័ន្ត តាមបណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី កែងផ្លូវ ១៣២ ក្នុង សង្កាត់ ផ្សារ ដេប៉ូ ទី ៣ ខណ្ឌ ទួល គោក ។

តាមប្រភព ព័ត៌មាន ពី កន្លែង កេីតហេតុ បាន ឲ្យដឹង ថា នៅមុន ពេល កេីតហេតុ គេឃេីញ បុរស ម្នាក់ បេីកបររថយន្ត មួយ គ្រឿង ម៉ាក ហុងដា ឃ្លីក ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម 1AB-9639 ធ្វេីដំណេីរ តាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ទិសដៅ ពី កេីតទៅលិច ។ លុះដល់ចំណុចកើតហេតុ ម៉ូតូ នោះក៏ ក៏បាន ជិះ ឆ្លង កាត់ ផ្លូវ ១៣២ ខណៈ ពេល នោះ ក៏ស្រាប់ តែ មាន រថយន្ត មួយ គ្រឿង ម៉ាក ឡុចស៉ីស RX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6481បេីកបរ ដោយ បុរស ម្នាក់ ក្នុង ស្ថានភាព ស្រវឹង តាមបណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ទិសដៅ លិចទៅកេីត និង ក្នុង ល្បឿន លឿន ។
បន្ទាប់មករថយន្តបាន បត់ ឆ្វេង ទៅ ផ្លូវ ១៣២ ដោយ ខ្វះការប្រុងប្រយ័ត្នក៏ ជ្រុល ទៅ បុក ម៉ូតូ ចំពាក់ កណ្ដាល ពេញទំហឹង និង អូស ម៉ូតូ តាមរថយន្ត ប្រមាណ ៣០ម៉ែត្រ រងការខូចខាត យ៉ាង ដំណំ រីឯ អ្នក បេីកបរ ម៉ូតូ រងរបួស ស្រាល ។ ចំណែក ឯ រថយន្ត មិន បាន ឈប់ ចុះមកដោះស្រាយ នោះទេ បែរជា ព្យាយាម បេីកគេចចេញ ពីកន្លែង កេីតហេតុ ទាំង រងការ ខូចខាត ក្រពឹត ផ្នែក ខាង មុខ។ តែពេលនោះក៏ត្រូវ បាន សមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដែល កំពុង ធ្វើការ ល្បាត បានឃេីញ ក៏ជិះ ប្រដេញ ចាប់ ស្ទាក់ឃាត់បាន ភ្លាមៗ តែម្ដង ។
ក្រោយ ពេលកេីត ហេតុ ម៉ូតូ និង រថយន្ត រួមជាមួយ អ្នកបេីកបរ រថយន្ត ត្រូវ បាន សមត្ថកិច្ច ជំនាញ ធ្វើ ការ វាស់វែង និង នាំទៅ កាន់ ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំ ដោះស្រាយ ទៅ តាម ផ្លូវ ច្បាប់ នៅពេល ក្រោយជាបន្តទៀត ៕

អត្ថបទៈលី សុភ័ស្ត
