ភ្នំពេញ៖បុរសវ័យចំណាក់ម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងផងនោះ បានបេីក រ៉ឺម៉កលក់ការ៉េម បត់ត្រឡប់ក្រោយដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានយុវជនម្នាក់ បេីកម៉ូតូធុនធំ R6 បុកចំពីចំហៀងបណ្តាលអោយរ៉ឺម៉កលក់ការ៉េម ក្រឡាប់ ចំណែកឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០២:៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានបញ្ជាក់ថា មុនពេលកេីតហេតុ គេបានឃេីញ បុរសវ័យចំណាស់ម្នាក់ បេីក រ៉ឺម៉កលក់ការ៉េម ដោយមានម៉ូតូសណ្តោងឌ្រីមសង់០១៤ ពាក់ស្លាកលេខ ភ្នំពេញ : 1CI 3219 ធ្វេីដំណេីរទិសដៅ ពីលិចទៅកេីត ស្របទៅទិសដៅជាមួយ នឹង យុវជនម្នាក់ បេីកបរម៉ូតូធុនធំ YAMHA R6។ ស្រាប់តែមកដល់ចំណុចកេីតហេតុ បុរសអ្នកលក់ការ៉េមបានបេីកបត់ត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូធំដែលបើកស្របទិសគ្នានោះបុកចំពីចំហៀងរ៉ឺម៉ក បណ្តាលអោយ ក្រឡាប់ ម៉ូតូរងការខូចខាត ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯងម្ចាស់រ៉ឺម៉ក រួមទាំងម្ចាស់ម៉ូតូធុនធំ រងរបួសស្រាល។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានឲ្យភាគីទាំង២ចរចាគ្នា ដោយខាងម៉ូតូធុនធំ សុំអោយម្ចាស់រ៉ឺម៉កលក់ការ៉េម សងសំណង 1000$ តែខាងរម៉កមិនមានលទ្ធភាពគ្រប់គ្រាន់ ទេីបសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃ អធិការនគរបាល ខណ្ឌបឹងកេងកង ចុះមកវាស់វែង រួចយកទាំងរ៉ឺម៉ក និងម៉ូតូយកទៅរក្សារទុក ដេីម្បីដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

អត្ថបទ និង រូបភាព ៖ទូច វិច្ចិកា

Share.