ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន ដកហូតថ្នាំញៀនទម្ងន់១៨គីឡូក្រាម កាល វេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចខាងក្រោយស្ថានទូតចិន មុខភោជនីយដ្ឋានទស្សវត្តរ៍៦០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហេង សុវណ្ណបូរី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ២០៣(ហេង ឌឿន អាផាតមិន)ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបាន ៖ កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ៤៤៧.៩៤ក្រាម , មេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ ២១.៦១ក្រាម , អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១៧ គ.ក្រ ៨៦៤.០៤ក្រាម ។ សរុបទម្ងន់១៨ គីឡូក្រាម និង ៣២៤.៥៩ ក្រាម , ម៉ូតូ១គ្រឿង ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចនាំទៅសាកសួរនិង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

អត្ថបទ៖តាតុង សែនជ័យ
