កំពង់ធំ៖ ខ្យល់កន្ត្រាក់ លាយឡំ និងទឹកភ្លៀង បានធ្វើឲ្យដើមចាន់គីរីដ៏ធំ១ដើមធំ.បានដួលរលំរបើកទាំងឫស សង្កត់ទៅលើរបងមន្ទីរពេទ្យបង្អែកកំពង់ធំ និងប៉ះពាល់ដល់រថយន្ត១គ្រឿងដែលឈប់ចតនៅក្រោមដើមចន្ទគីរីនោះ។

យោងតាមប្រភពសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងវេលាម៉ោងប្រមាណ ១៦:៣០នាទីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបរិវេណកែងផ្លូវចូលមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។

សាក្សីដដែលបានរៀបរាប់បន្តទៀតថា នៅក្នុងករណីគ្រោះធម្មជាតិខាងលើនេះមិនបណ្ដាលឲ្យមានមនុស្សស្លាប់ឬរងរបួសនោះទេ ក្នុងនោះខូចខាតរថយន្ត១គ្រឿង ម៉ាកលុចស្ស៊ីស RX400h និងខូចខាតរបងពេទ្យប្រមាណជា២០ភាគរយ។ ហើយឪឡូវនេះអាជ្ញាធរមូលដ្ឋានបានចុះទៅកាត់ទាញចេញដើម្បីជួយសម្រួលចរាចរណ៍៕

អត្ថបទ៖ ខេត្តកំពង់ធំ

