ភ្នំពេញ៖រថយន្តMERCEDES BENZ E280បានរងការខូចខាតទ្វារ មួយចំហៀងនិងបែកកង់យ៉ាងដំណំ បន្ទាប់ ពីមានរថយន្តធុនធំកុងតឺន័របើកមកកៀរពេញទំហំកាលពីវេលា ម៉ោង៩និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ត្រង់ចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយប្រហែល៥០ម៉ែត្រ តាមបណ្តោយផ្លូវណ័តព្រីតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសជាអ្នកបើក រថយន្តម៉ាសឺដេសបានឲ្យដឹងថាដំបូងឡើយរូបគាត់បានបើករថយន្តម៉ាក MERCEDES BENZ E280 ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ2AC.9421បើកបរដោយបុរសម្នាក់និងរួមដំណើរ ដោយ ស្រ្តី២នាក់ ទៀត តាមបណ្ដោយផ្លូវណ័តព្រីត ក្នុងទិសដៅពីត្បូងទៅជើង។ពេលមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តធុនធំម៉ាក កុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាក លេខភ្នំពេញ3B.1291និងរ៉ឺម៉កខាងក្រោយពាក់ស្លាកលេខ ភ្នំពេញ4A.9342បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ ណ័តព្រីតក្នុងទិសដៅពីត្បូងមកជើងស្រប ទិសគ្នាបានបើកមកដល់ទន្ទឹមគ្នាបាន រេចង្កូតមកខាងស្តាំដៃកៀររថយន្តម៉ាសឺដេសចំទ្វារខាងឆ្វេងខាងក្រោយយ៉ាងពេញទំហឹងនិងបែកកង់ផងដែរ។តែក្នុងគ្រោះថ្នាក់ ចរាចរណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញខណ្ឌសែនសុខចុះមកដល់កន្លែងកើតហេតុវាស់វែង និងឲ្យភាគីទាំងពីរ សម្របសម្រួលគ្នាក្រោយមកភាគីខាងរថយន្តធុនធំ ព្រមយករថយន្តធុនតូចទៅជួសជុលឲ្យដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖លី សុភ័ស្ត

Share.