ភ្នំពេញ៖បុរសម្នាក់ បើករថយន្ត ford ranger ពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ២៥.២-១៣២៣ ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចប៉ែននុត ក្នុងទិសដៅពីជើងទៅត្បូង ។លុះមកដល់ចំណុចស្តុបកងរាជអាវុធហត្ថកែងជាមួយផ្លូវលេខ ៥២៨ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលអោយក្បាលពុះចែកទ្រូងផ្លូវរងការខូចខាតរលំអស់បីផ្ទាំង ឯរថយន្តរងការខូចខាតអស់មួយ ចំហៀងផ្នែកខាងតៃកុងខាងមុខ។ តែជាសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 7 :30 នាទីព្រលប់ថ្ងៃទី 18 ខែសីហា ឆ្នាំ 2022 ក្នុងសង្កាត់បឹងកក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ស្ទូចយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕


អត្ថបទ៖លី សុភ័ស្ត
