រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលក្នុងនោះក៏មានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ។
បើតាមសេក្ដីប្រកាសព័ត៌មានចេញផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងម៉ោង៤រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រសួង ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងមានការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកជូនសាធារណៈជនផងដែរ៕

