ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះបានបញ្ជូនមន្ត្រីរាជការម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធរឿងស៊ីដាច់ប្រាក់អ្នកដ៏ទៃចំនួន៣ម៉ឺនដុល្លារ ដើម្បីយកទៅរត់ការចូលក្របខណ្ឌនគរបាលជាតិ ។

ជនសង្ស័យមានឈ្មោះ ចាន់ សំមុនី ភេទប្រុស អាយុ៣៣ ឆ្នាំ ជាមន្ត្រីរាជការបម្រើការងារនៅក្រសួងមួយ ស្នាក់នៅផ្ទះលេខ៣៨Eo ផ្លូវលេខ១៥៨ សង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ ។
ជនសង្ស័យត្រូវបានសមត្តកិច្ចឃាត់ ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ឆបោក និង សមគំនិតក្នុងអំពើមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន។

ដោយជនសង្ស័យ បានទទួលយកប្រាក់អ្នកដ៏ទៃ ប្រមាណ៣ ម៉ឺនដុល្លារ ថាយកទៅរត់ការដើម្បីចូលក្របខណ្ឌនគរបាលជាតិ ប៉ុន្តែនៅពេលយកប្រាក់ទៅហើយ ធ្វើការបែជាមិនបានជោគជ័យ ទើបត្រូវម្ចាស់ប្រាក់គេប្តឹងឲ្យសមត្តកិច្ចចាប់ខ្លួនតែម្តងទៅ៕
អត្ថបទ៖ ចតុមុខ

