តាមការចេញផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ បានឱ្យដឹងថា នាង Pinky Savikah ជាតារាសម្ដែងនាំមុខម្នាក់នៅក្នុងប្រទេសថៃ រួមទាំងបងប្រុស និង ម្ដាយ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ពីបទឆបោកលុយតាមរយៈបណ្ដាញសង្គម។

ប្រភពបានអះអាងថា តុលាសម្រេចចិត្តមិនឱ្យតារាស្រី Pinky និង ក្រុមគ្រួសារធានាខ្លួននៅក្រៅឃុំឡើយ ដោយហេតុថាខ្លាចរត់គេចខ្លួន និង ទម្ងន់នៃទោសមានកម្រិតធ្ងន់ពេក ដោយមានជនរងគ្រោះចំនួន ៩៨២៤ នាក់ សរុបជាទឹកប្រាក់ចំនួនប្រមាណ ២៤៨៩ លានបាត។

ក្នុងករណីនេះ មានអ្នកចូលរួមរហូតដល់ ១៩ នាក់ឯណោះ ដោយភាគច្រើនសុទ្ធសឹងជាតារា អ្នកសិល្បៈ មានមុខមាត់ និង ហាយសូរក្នុងសង្គម។ ល្បិចនៃការបោកបញ្ឆោតគឺ ឱ្យជនរងគ្រោះយកលុយមកបណ្ដាក់ទុនក្នុងការរកស៊ីប្ដូរលុយជាសកល ដោយនឹងរំពឹងថាទទួលបានផលចំណេញចាប់ពី ៦០ ដល់ ៨០ភាគរយត្រឡប់មកវិញ។

ដោយឡែក បន្ទាប់ពីប្តឹងរួច អ្នកស្រី សាវីកា ឆៃយ៉ាដេត ជនជាប់ចោទទី២ និងអ្នកស្រី សារិនយ៉ា ឆៃយ៉ាដេត ជនជាប់ចោទទី៣ ម្តាយនាងបានស្នើរសុំតំកល់មូលបត្រជាប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីធានាក្រៅឃុំបណ្តោះអាសន្ន។  តែដោយស្ថានភាពទម្ងន់ទោសនៃការឆបោកមនុស្សជាច្រើននាក់ទើបតុលាការ​ព្រហ្មទណ្ឌ​មិនត្រូវបានអនុញ្ញាតិដល់ពួកគេឡើយ ៕

Share.