កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ Seo Ye Jin បានចេញមកប្រកាសដំណឹងល្អជាផ្លូវការលើគណនី Instagram របស់ខ្លួនថាពេលនេះអ្នកនាថកំពុងតែពពោះកូនដំបូងជាមួយនឹងស្វាមី Hyun Bin។

ដំណឹងនេះធ្វើឲ្យអ្នកគាំទ្ររបស់កំពូលតារាទាំងពីរដួងនេះចូលរួមអបអរសាទរចំពោះសមាជិកថ្មីគ្រប់ៗគ្នា។
កូនដំបូងរបស់អ្នកទាំងមានកំណត់សម្រាលអាចនៅអំឡុងខែកុម្ភៈឆ្នាំ២០២៣ខាងមុខនេះ។ ថ្វីត្បិតតែតារាស្រីរូបនេះកំពុងពពោះក្ដីក៏អនាគតម៉ាក់ៗរូបនេះមិនបាននៅស្ងៀមនោះទេ ដោយសារតែអ្នកម៉ាក់រូបនេះកំពុងតែមមាញឹកថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនភេសជ្ជៈមួយ។

យ៉ាងណាមិញវត្តមានរបស់អ្នកម៉ាក់រូបនេះត្រូវបានគេមើលឃើញថាទោះពោះរាងខ្ទាតបន្តិច ប៉ុន្តែរូបរាងរបស់នាងមិនប្រែប្រួលនោះឡើយ ហើយពេលកំពុងថតនោះមានពេលខ្លះ Seo Ye Jin បានលើកដៃមកឱបពោះរបស់ខ្លួនផងដែរ។

ដោយសារតែហេតុនេះហើយ ទើបមហាជនបានដាក់រហស្សនាមថ្មីឲ្យថា «ស្ត្រីមានទម្ងន់ដែលស្អាតបំផុត»៕

Share.