ព្រះសីហនុ÷ ក្រុងព្រះសីហនុ៖ នៅវេលាម៉ោង​ ២រំលងអធ្រាត​ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២២​ មានករណីលួចកាត់ខ្សែភ្លេីងនៅក្នុងទីតាំងសំណង់អគារកំពុងសាងសង់​(អគារព្រីនស៍)​ ស្ថិតនៅចំណុចម្តុំក្រោយសណ្ឋាគារសុខា​ ភូមិ៤​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ។

ករណីកាត់ខ្សែភ្លេីងនេះបង្កឡេីងដោយជនសង្ស័យ​ឈ្មោះ​ ទិត្យ​ សយ​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិ៥​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

តាមការសារភាពជនសង្ស័យបានឱ្យដឹងថា​ នៅពេលខ្លួនកំពុងធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីង​ ពេលនោះក៏មានសន្តិសុខយាមអគារឃេីញហេីយបានឃាត់រូបគាត់​ ហេីយបានប្តឹងទៅសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។ ក្នុងនោះវត្ថុតាងដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងចាប់បានរួមមាន៖​ ខ្សែភ្លេីងដែលសកសំបកហេីយមួយចំនួន​។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ÷ ក្រុងព្រះសីហនុ

Share.